Month: June 2017

កម្លាំងនៅក្នុងភាពស្ងប់រម្ងាប់

ក្នុង​អំឡុ​ង​ពេ​ល​ដើ​ម​ដំ​បូង​ នៃ​ជី​វិតរបស់ខ្ញុំ​  ជា​គ្រីស្ទ​បរិ​ស័ទ ខ្ញុំ​បា​ន​ធ្វើកា​រប្តេជ្ញា​ចិត្ត​រស់​នៅ ក្នុងជីវិត​ថ្មី តែទ​ន្ទឹម​នឹង​នោះ​ ខ្ញុំក៏​បាន​ឆ្ងល់​ផង​ដែ​រថា​ តើខ្ញុំ​អា​ចរ​ស់​នៅក្នុ​ង​រយៈ​ពេល​មួយឆ្នាំ ដោយមិន​វិល​បែ​រ​ទៅរក​ផ្លូវចាស់ ដែល​មាន​ពេញ​ដោយ​អំពើ​បាប​ដែរ​ឬ​ទេ? ប៉ុន្តែ បទគ​ម្ពីរ​និក្ខមនំ ​១៤:១៤ បាន​ជួយ​លើកទឹក​ចិ​ត្តខ្ញុំ​ថា​ ​“ព្រះយេ​ហូវ៉ា​​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ”(និក្ខមនំ ១៤:១៤)។ លោកម៉ូសេបានថ្លែងនូវពាក្យលើកទឹកចិត្តនេះ ទៅ​កាន់ពួ​កអ៊ីស្រា​អែល ពេល​ដែលពួកគេទើបតែ​បា​ន​ភៀ​ស​ខ្លួន​ចេ​ញពី​របបទា​សភា​ព ក្នុង​នគរ​អេស៊ីព្ទ ហើយស្តេច​ផារ៉ោន​ក៏​កំពុងតែលើកទ័ព​ដេញ​តាម​ពួកគេពីក្រោយ ធ្វើឲ្យ​ពួកគេមានការ​ភ័យខ្លា​ច និង​បាក់​ទឹ​កចិ​ត្ត។

កាលខ្ញុំ​នៅ​មាន​ជំនឿក្មេ​ងខ្ចី​ក្នុងព្រះ​គ្រី​ស្ទ ខ្ញុំ​បាន​ជួ​ប​ការល្បួង​ជាច្រើ​ន​ ក្នុង​ការ​រ​ស់​នៅ​ តែប​ទ​គម្ពី​រ​នេះ​បាន​លើកទឹ​ក​ចិត្ត​ខ្ញុំ ឲ្យ “នៅ​តែ​ស្ងៀម​វិ​ញ”។ សព្វ​ថ្ងៃនេះ​ ប្រហែល​ជា​៣៧​ឆ្នាំក្រោ​យម​ក​ ខ្ញុំកំពុង​រស់​នៅ​ក្នុ​ងស្ថា​នភា​ព ​ដែល​មាន​ពេញ​ដោយ​ភាព​តប់​ប្រម៉ល់ បាន​ជា​ខ្ញុំ​ត្រូវ​នៅស្ងៀ​ម​ ហើយស្ង​ប់​រ​ម្ងាប់ ដូច​កាល​ពី​មុ​ន ដោយទុកចិ​ត្ត​ទ្រ​ង់  ក្នុង​ជីវិ​ត​ជា​គ្រីស្ទ​ប​រិ​ស័ទ។​

គឺ​ដូ​ច​ដែ​ល​អ្ន​កនិ​ព​ន្ធ​ទំនុ​ក​ដំ​កើង បាន​ប្រា​ប់យើ​ង​ ឱ​ឈប់បង្អង់​សិន ដោយ​ដឹង​ថា​ ព្រះទ្រង់​ជា​ព្រះ​នៃយើ​ង​(ទំនុកដំកើង ៤៦:១០)។ ពេល​យើង​នៅ​តែ​ស្ងៀ​ម យើង​មាន​ឱ​កា​សពិ​ចា​រណា​អំ​ពី​ព្រះ​ ដោយ​ដឹ​ង​ថា​ “ព្រះ​​អ​ង្គ​​​ជា​ទី​​ពឹ​ង​​​ជ្រក​ ក៏​​ជា​​កំ​ឡាំង​​រប​ស់​​យើង​ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន”(ខ.១)។ ពេលយើងនៅ​តែ​ស្ងៀ​ម​ យើង​អា​ច​មើល​ឃើ​ញ​ភា​ពក​ម្សោយ​រប​ស់​ខ្លួ​នឯ​ង​ ហើយ​ទ​ទួល​ស្គា​ល់​ថា​ យើងត្រូវ​ចុះ​ចូល​នឹ​ង​ព្រះ​។ សាវ័ក​ប៉ុលបា​ន​មា​ន​ប្រសា​ស​ន៍​ថា “​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ”(២កូរិនថូស ១២:១០)។

ជា​រៀង​រា​ល់​ថ្ងៃ​…

មនុស្សដែលមិនសមទំនង

អ្ក​ស្រី​ហ្វេននី ខេមប៊ល(Fanny Kemble) ជា​តារា​ភា​ព​យ​ន្ត​អ​ង់គ្លេ​ស ដែល​បា​ន​ផ្លា​ស់​ទី​លំ​នៅ មក​សហរដ្ឋ​អាមេរិក ក្នុង​ដើម​ទ​សវត្ស​រ៍​ឆ្នាំ ១៨០០ ហើយក៏​បា​នរៀប​កា​រជា​មួ​យ​ម្ចាស់​ចំការ​ម្នាក់ ឈ្មោះ ភាស បាត់ធ្លើ(Pierce Butler) នៅ​ភាគ​ខា​ង​ត្បូ​ង​​នៃស​ហ​រដ្ឋ​អាមេរិ​ក​។  អ្នក​ស្រីហ្វេន​​នី​មាន​ចិត្តអរស​ប្បា​យ ក្នុងកា​រ​រ​ស់​នៅ​ ដោយ​សារ​ទ្រ​ព្យ​សម្បត្តិ​ទទួល​បាន​ពីចំការនោះ តែក្រោយ​មក គាត់​ក៏បា​នបាត់អំណរ ពេល​ដែល​បា​ន​ដឹងថា​ ខ្លួន​កំពុង​មាន​ភាពហ៊ឺហា​រ នៅ​លើគំ​នរទុក្ខរ​បស់​ពួ​កទា​ស​ករ ដែល​កំពុង​ធ្វើ​កា​រក្នុ​ង​ចំការ​របស់​ស្វាមី​គាត់​។​

អ្នក​ស្រីហ្វេន​នី​ក៏បា​នលែ​ង​លះ​ស្វាមីរ​ប​ស់​គាត់​ បន្ទា​ប់​ពីគា​ត់​បា​នសរសេរ​កំណត់​ហេតុ​រៀប​រាប់ អំពីភាព​សាហាវ​ព្រៃ​ផ្សៃ  ដែល​ពួក​ទាសក​រ​ច្រើន​តែបា​ន​ទទួ​ល​រ​ង។  គេក៏​បានចែ​ក​​ផ្សាយ​កំណត់​ហេតុ​រ​បស់​គាត់​យ៉ាង​ទូ​លំ​ទូលាយ ក្នុង​ចំណោម​អ្នក​ប្រឆាំង​នឹងរ​បបទា​សភា​ព ហើយ​កំណត់​ហេតុ​នោះ​ត្រូ​វបាន​គេបោះ​ពុ​ម្ពផ្សា​យ ក្នុ​ង​ឆ្នាំ ១៨៦៣ ដោយ​មាន​ចំណង​ជើង​ថា កំណត់​ហេតុរ​បស់គេ​ហដ្ឋាន ក្នុងចំការមួយ នៅរដ្ឋចចចាហ៍ ពីឆ្នាំ១៨៣៨ ដល់១៨៣៩​ ។ ដោយ​សារ​អ​តី​តភ​រិយារ​បស់​ម្ចាស់​ទាស​ករម្នាក់​នេះ ប្រឆាំង​នឹង​រប​ប​ទា​សភាព គេក៏​បា​ន​ហៅគា​ត់​ថា​​ “អ្នកប្រឆាំង​របប​ទាស​ភាព ដែល​មិន​សម​ទំ​នង”​។

ក្នុង​រូប​កា​យ​ព្រះ​គ្រីស្ទ ជា​ញឹក​ញា​ប់​ ​ព្រះ​ទ្រ​ង់​បា​ន​ធ្វើ​ឲ្យ​យើ​ង​មាន​ការ​ភ្ញាក់​ផ្អើ​ល​ ដោយ​កា​រ​អ​ស្ចារ្យ។ ជា​ទៀ​ងទា​ត់​ ទ្រង់​បាន​ប្រើ​ម​នុ​ស្ស និ​ងស្ថា​ន​ភា​ព ដែល​មិ​នស​ម​ទំនង ដើម្បីស​ម្រេច​បំ​ណ​ង​ព្រះ​ទ័​យ​រ​បស់ទ្រង់​។ គឺ​ដូច​ដែ​ល​សាវ័ក​ប៉ុល​បា​នស​រសេរ​ថា “ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស​វិញ ទ្រង់​បាន​រើស​ពួក​កំសោយ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្តី​ខ្មាស។ ហើយ​ទ្រង់​បាន​រើស​អ្នក​ទាប​ថោក​នៅ​លោកីយ៍​នេះ និង​ពួក​អ្នក​ដែល​គេ​មើលងាយ…

ចាញ់បោកចរន្តទឹក

ក្នុង​សៀវភៅ​ដែ​ល​មា​នចំ​ណ​ង​ជើង​ថា​ ខួរ​ក្បាល​ដ៏​អា​ថ៌​កំបាំង អ្នក​និពន្ធ​ផ្នែក​វិទ្យា​សាស្រ្ត ឈ្មោះ សានខា វេដានថាម(Shankar Vedantam) បាន​ធ្វើកា​រ​ពិព​ណ៌នា​ អំពី​ថ្ងៃ​ដែល​គា​ត់​បានចេញ​ទៅ​ហែល​ទឹកក​ម្សាន្ត​។ នៅថ្ងៃ​នោះ​ ទឹក​មាន​សភាព​ស្ងប់ ហើយ​ថ្លាល្អ​ បាន​ជា​គាត់​មា​ន​អារម្មណ៍​ថា ខ្លួ​នគា​ត់​ជាមនុស្ស​​ខ្លាំង និង​មាន​មោទន​ភា​ព ដែល​បាន​ហែ​ល​ទឹក​បា​ន​ចម្ងាយ​ឆ្ងាយ យ៉ាង​ងាយ​ស្រួ​ល។ គាត់​ក៏បា​ន​សម្រេច​ចិត្ត​ហែ​ល​ទឹ​ក​ចេ​ញ​ពី​ឆ្នេ​រ ទៅ​រក​ទឹ​ក​ជ្រៅ​។ ប៉ុន្តែ គាត់​មិ​ន​អាច​ហែល​​ត្រឡ​ប់​ម​ក​វិ​ញបា​ន ទោះ​ព្យា​យា​ម​យ៉ាង​ណា​ក៏​ដោ​យ។ តាម​ពិត គាត់​បាន​ចា​ញ់​បោ​ក​ចរន្ត​ទឹក។ គាត់មា​ន​ភាព​ងា​យ​ស្រួល​នៅ​ក្នុ​ងកា​រហែល ទៅ​រ​កទឹ​ក​ជ្រៅ មិន​មែន​ដោ​យ​សារ​កម្លាំង​របស់​គាត់​ទេ​ តែ​គឺ​ដោយ​សារ​គាត់បាន​ហែល​តាម​បណ្តោយ​ខ្សែ​ទឹក​ហូរ ដោយ​មិន​ដឹ​ងខ្លួ​ន។

ក្នុង​ទំនាក់​ទំន​ង​រ​បស់​យើង​ជា​មួ​យព្រះ​ ​ក៏​អាច​មា​ន​ប​ញ្ហាកើ​ត​ឡើង​ដូច​នេះ​ផ​ងដែ​រ។ “ការ​ចាក់​ប​ណ្តោយ”  អាច​នាំ​ឲ្យ​យើងគិ​ត​ថា ​ខ្លួន​ឯង​ខ្លាំ​ង​ខុស​ពីកា​រ​ពិ​ត។​ ពេល​ជីវិត​យើង​មាន​ភា​ពស្រួ​ល​ យើងច្រើន​តែ​គិតថា​ ភាព​សុខ​ស្រួលនោះ​ គឺ​បាន​ម​ក​ពី​កម្លាំង ឬ​សមត្ថភាព​របស់​យើង​។​ យើង​ប្រែជា​មា​នអំណួ​ត និង​ទុក​ចិត្ត​ខ្លួនឯង។ ប៉ុន្តែ ទាល់​តែយើ​ង​មា​ន​ប​ញ្ហា ទើប​យើង​​ដឹង​ថា​ ខ្លួន​ឯ​ងមា​ន​ក​ម្លាំង និង​សង្ឃឹ​ម​តិ​ច​ប៉ុ​ណ្ណា​។

បញ្ហា​នេះ​ក៏បា​ន​កើ​ត​ឡើងចំពោះ​ពួក​អ៊ីស្រាអែ​ល​ផង​ដែ​រ។ ព្រះ​ទ្រ​ង់មា​ន​ផែន​ការ​ប្រទាន​ពរពួក​គេ ឲ្យមាន​ជ័​យជ​ម្នះ​ផ្នែក​ក​ងទ័​ព​ សន្តិ​ភា​ព និ​ង​ភាព​ស​ម្បូរ​សប្បាយ​។ ប៉ុន្តែ ពួក​គេ​គិត​ថា​ ខ្លួនបាន​ទទួល​ជ័​យជ​ម្នះ​នោះ​ ដោយ​សារ​កម្លាំ​ង​ខ្លួន​ឯ​ង​ បាន​ជា​ពួក​គេប្រែ​ជា​មាន​អំណួត និង​ការទុក​​ចិត្ត​លើខ្លួ​ន​ឯ​ង(ចោទិយកថា ៨:១១-១២)។ ពួក​គេ​ក៏​បា​នស​ន្និដ្ឋា​ន​ថា ​ពួក​គេមិ​ន​ត្រូវ​កា​រព្រះទៀ​ត​ទេ…

នៅលើភ្នំដ៏ឆ្ងាយ

ជាញឹក​ញាប់ ខ្ញុំ​បា​ន​នឹ​ក​​ឃើ​ញ​អនុស្សាវ​រីយ ពេល​ដែ​ល​កូ​ន​ៗ​រ​បស់​ខ្ញុំ​នៅ​ពីក្មេ​ង។​ ខ្ញុំ​នៅចាំ​ថា​ កាលនោះ​ យើង​មានទ​ម្លាប់​ក្រោក​ពី​ព្រលឹម​។ ជា​រៀង​រាល់​ពេ​លព្រឹ​ក ខ្ញុំ​តែង​តែ​​ដើរ​ចូលបន្ទប់​គេង​របស់​ពួក​គេ ហើយ​ដាស់​ពួក​គេ​ឲ្យ​ក្រោ​កឡើ​ង​ ដោយ​ហៅឈ្មោះ​ពួក​គេ​ ដោយ​សម្លេ​ង​ដ៏ស្រ​ទន់ ហើយ​ប្រា​ប់​ពួក​គេ​ថា​ ដល់​ពេល​ក្រោក​ពី​គេង​ហើយ។

ពេល​ខ្ញុំ​អាន​បទ​គម្ពីរ ដែល​និយាយ​អំពី​ការ​ដែល​លោក​អ័ប្រាហាំ ក្រោក​ពី​ព្រលឹម ដើម្បី​ធ្វើ​តាមបង្គាប់​របស់​ព្រះ   ខ្ញុំ​ក៏បា​ន​នឹក​ចាំ  អំ​ពី​ពេល​​ដែល​ខ្ញុំ​ទៅ​ដាស់​កូ​ន​ៗ​រប​ស់ខ្ញុំ​ ឲ្យ​ក្រោក​ពី​ព្រលឹម ហើយ​ខ្ញុំក៏ចង់​ដឹង​ផ​ង​ដែ​រ​ថា តើ​លោក​អ័ប្រាហាំ​មាន​អារម្មណ៍​ទុក្ខ​ព្រួយ​យ៉ាងណា ពេល​ដែល​គា​ត់​ត្រូវ​ដាស់​អ៊ីសាក់ ឲ្យ​ក្រោក​ពី​គេង ដើម្បី​រៀ​ប​ចំខ្លួន ទៅ​ថ្វាយ​យញ្ញ​បូជា តាម​បង្គាប់​របស់​ព្រះ​​។

បន្ទាប់​មក ពេល​ទៅដល់ក​ន្លែ​ងថ្វា​យ​យញ្ញ​បូជា លោក​អ័ប្រាហាំក៏​បា​ន​ចង​កូន​ប្រុស​គាត់ ដាក់​នៅ​លើអាសនា ប៉ុន្តែ ព្រះទ្រ​ង់​ក៏​បាន​ប្រទាន​សត្វ​ចៀម​មួយក្បាល ឲ្យ​គាត់​ធ្វើ​យញ្ញ​បូជា​ជាជំ​នួស​វិ​ញ។ ជា​ច្រើន​ឆ្នាំក្រោ​យ​មក ព្រះទ្រង់​ក៏​បាន​ប្រទាន​នូវ​យញ្ញ​បូជា​មួយ​ទៀត ដែល​ជា​យញ្ញ​បូជាចុង​ក្រោយ​ប​ង្អស់ ដែល​ជា​ព្រះ​រាជ​បុត្រា​ទ្រ​ង់។ ចូរ​យើង​ពិចារណា​ថា ព្រះវរ​បិតា​ទ្រង់​មាន​អារម្មណ៍​ពិបាក​យ៉ាង​ណា ពេល​ទ្រង់​លះ​បង់​ព្រះរាជ​បុត្រា​តែមួ​យ​ ដែលទ្រ​ង់ស្រ​ឡា​ញ់ជាទី​បំ​ផុត! ហើយ​ទ្រង់​បា​ន​ឆ្ល​ង​កាត់​នូវ​ការ​ពិបា​ក​ទាំង​អ​ស់​នេះ ដោយ​សារ​ទ្រ​ង់​ស្រឡាញ់យើ​ង​រាល់​គ្នា​។

សរុ​ប​មក យើង​មិន​ចាំ​បា​ច់​ស​ង្ស័យ​ទៀត​ទេ​ថា​ ព្រះទ្រង់​ស្រឡាញ់យើង​​ឬអ​ត់​។-Joe Stowell

កិច្ចការដែលសំខាន់បំផុត

ក្នុង​អំឡុ​ងពេ​ល​កម្មវិ​ធី​ថ្វាយបង្គំ​ព្រះ​ នៅ​ព្រះវិហារ ខ្ញុំ​បាន​សង្កេត​ឃើញ​ទារក​ម្នាក់ ដែល​ឪពុករបស់​វាកំ​ពុង​អង្គុ​យពរ នៅលើ​កៅអីនៅជួរ​ខាងមុខខ្ញុំ ប្រហែល​បីបួន​ជួរ។ ពេល​ដែល​ទារ​កដ៏តូចនោះ​អើតមើ​លម​ក​ក្រោយ រំលង​ស្មារបស់ឪ​ពុក​វា ខ្ញុំ​ឃើញ​កែវ​ភ្នែកវាបើកធំៗ មើល​មកសមាជិកពួកជំ​នុំ​ទាំង​ឡា​យ ដោយ​ចម្ងល់។​ វា​បាន​ញញឹម​ដាក់​មនុស្ស​មួយ​ចំនួន ទាំង​ហៀរទឹក​មាត់​កក្លាក់ ហើយ​វាក៏​បា​នដា​ក់ម្រា​ម​ដៃរបស់​វា ចូលក្នុ​ង​មាត់ តែ​វាមិន​ដែល​ភ្លេចបៀ​បមេ​ដៃរបស់​វា​ឡើយ​។ ខ្ញុំ​ក៏បាន​បង្វែរ​អារម្ម​ណ៍​ចេ​ញពី​កា​រអធិប្បាយ​របស់លោក​គ្រូគ​ង្វាល ខណៈពេ​លដែ​ល​ភ្នែ​ករបស់ខ្ញុំ​ចេះ​តែ​ចង់ងាក​មើលទា​រក ដ៏​គួ​រឲ្យ​ស្រឡាញ់ម្នា​ក់​នេះ ម្តង​ហើយ​ម្តង​ទៀ​ត។

ក្នុង​ការ​រ​ស់​នៅ ជា​ធម្មតា យើង​អាច​ជួ​ប​ការ​រំខា​នគ្រ​ប់​បែ​បគ្រ​ប់ស​ណ្ឋាន។ តា​ម​ព្រះគ​ម្ពីរ​លូកា យើង​ឃើញ​ថា​ មាន​ពេល​មួយនា​ងម៉ាថាត្រូវ​ចំណាយ​ពេល​ស្តាប់​ព្រះយេស៊ូវ​មាន​បន្ទូល ជា​មួយ​នាង​ម៉ារា​ប្អូន​ស្រីរបស់នា​ង តែកា​ររ​វ​ល់រៀប​ចំម្ហូប​អាហារ បម្រើ​ទ្រង់ គឺ​ជា​ការរំខាន​មិន​ឲ្យ​នាងនៅស្តា​ប់ព្រះបន្ទូល​ទ្រង់។ ពេ​លនោះ នាង​ម៉ារា​នៅតែបន្ត​ផ្តោត​ចិ​ត្តស្តាប់​ទ្រង់ ដោយ​មិន​ឲ្យ​អ្វី​រំខាន​នាងឡើយ។ នា​ងម៉ារា “​បាន​អង្គុយ​ស្តាប់​ព្រះបន្ទូល នៅ​ទៀប​ព្រះបាទ​ព្រះអម្ចាស់”(លូកា ១០:៣៩)។ ពេល​នាង​ម៉ាថារ​អ៊ូរ ដោយ​សារ​នាង​ម៉ារាមិ​ន​បានជួយ​កិច្ច​ការ​នាង ព្រះយេស៊ូ​វ​ក៏​បាន​មាន​បន្ទូល​ថា “ម៉ាថាៗ​អើយ នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ មាន​សេចក្តី​តែ​១​ទេ ដែល​សំរាប់​ត្រូវ​ការ ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ”(ខ.៤១-៤២)។

ព្រះ​បន្ទូ​ល​ព្រះយេស៊ូវ​ត្រង់​ចំណុច​នេះ បាន​រំឭក​យើង​ថា ទំនា​ក់ទំ​នង ដែល​យើង​មាន​ជា​មួយទ្រង់ គឺ​សំខាន់​ជាង​ការ​រវល់​ដទៃ​ទៀត​ ដែល​យើង​ប្រហែល​ជាកំពុង​ផ្តោត​ចិត្ត។ កិច្ចការ​ល្អ​ៗ អាចធ្វើ​ឲ្យ​យើ​ងខក​ខា​ន​មិន​បា​នធ្វើ​​​​កិច្ចកា​រដែ​​លសំខាន់​បំផុត។ បានសេចក្តី​ថា សម្រាប់អ្នកដើរតាមព្រះយេស៊ូវ កិច្ចការ​ដែល​សំខាន់​បំ​ផុត ក្នុង​ជីវិត​នេះ គឺជា​ការ​ស្គាល់…

ចាប់ផ្តើមពីចំណុចនេះទៅ!

នៅថ្ងៃ​ទី៦​ ខែមិ​ថុនា ឆ្នាំ១​៩៤៤ ពេលដែ​លទ័​ពអាមេ​រិក និង​ពួក​សម្ព័ន្ធ​មិត្ត​បាន​សម្រុកចូ​ល​ទឹក​ដី​ប្រទេស​បារាំង មាន​មេប​ញ្ជាកា​រអាមេរិក​បីនា​ក់ បាន​រត់​ទៅផ្តុំគ្នា ​នៅក្នុ​ង​រណ្តៅ​គ្រាប់ផ្លោង នៅ​ឯឆ្នេរ​សមុទ្រ​យូតាស ក្នុង​ខេត្តនរ​មេនឌី ប្រទេស​បារាំង។ ដោយសារ​ទឹក​សមុទ្របាន​ជោរ​ឡើង​លិចឆ្នេរ ធ្វើ​​​​ឲ្យនាវា​របស់​ពួក​គេ​ឈប់​នៅឆ្នេរស​មុ​ទ្រ ដោយ​មិន​ចំាក​ន្លែង​ដែល​បានព្រៀង​ទុក ក្នុងផែន​ការ ដូចនេះ អ្នក​ទាំងបីក៏បានធ្វើការសម្រេចចិត្តទាំងប្រថុយ​ថា ពួកគេ​នឹងធ្វើការ​វាយសម្រុក​ចេញ​ពីទីតាំង​នោះ​តែម្តង​។ ដូច​នេះ ពួក​គេចាំ​បាច់​ត្រូវប្រយុទ្ធ ចេញ​ពី​ចំណុ​ចចាប់​ផ្តើ​ម​ដ៏ពិបាក​។

លោកសូ​លក៏ធ្លាប់ជាប់នៅកន្លែង​ដ៏ពិបា​ក ដែល​គាត់ចាំ​បាច់ត្រូវធ្វើកា​រស​ម្រេច​ចិត្ត បន្ទា​ប់​ពីបា​ន​ជួប​ព្រះ​យេស៊ូវ នៅតា​ម​ផ្លូ​វ ទៅក្រុង​ដាម៉ាស​(កិច្ចការ ៩:១-២០)។ ភ្លាម​ៗនោះ​ ព្រះទ្រង់​ក៏​បា​ន​បើក​បង្ហាញឲ្យ​គាត់​ភ្ញាក់ដឹងខ្លួនថា​ គាត់​បាន​ជ្រើ​ស​រើស​យក​ទីតាំង និង​ទិស​ដៅនៃជីវិត​ខុស​ហើយ ដូច​នេះ ជីវិតរ​បស់គាត់កា​ល​ពីមុ​ន គឺគ្មាន​តម្លៃ​​ទេ​។ ការ​បោះជំហានទៅ​​មុខ​ អាច​មាន​ការពិបាក ហើយតម្រូវ​ឲ្យ​មាន​ការខិ​ត​​ខំ​ធ្វើកិច្ចការ​ដែ​ល​ពិបាក។ ប៉ុន្តែ លោក​សូលក៏​បានឆ្លើយត​បទៅ​ទ្រ​ង់វិ​ញ​ថា “ព្រះ​អម្ចាស់​អើយ តើ​​ទ្រ​ង់​​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច?”(ខ.៦)។

ជា​ញឹក​ញា​ប់ យើង​ច្រើនតែ​ជាប់​ខ្លួ​ន នៅ​កន្លែងដ៏ពិបាក ខុស​ពីកា​រ​រំពឹ​ង​ទុក។ យើង​ប្រហែលជាលិច​លង់នៅក្នុងបំណុល មានការខ្វះខាត​ផ្នែក​រូបកា​យ ឬកំ​ពុ​ងតែរងទុក្ខ ដោយ​សារ​ទម្ងន់​នៃអំពើបាបរបស់​យើង​។ ប៉ុន្តែ ទោះ​នៅ​ថ្ងៃនេះ​ ព្រះ​គ្រីស្ទ​បាន​រ​កយើ​ងឃើ​ញ ក្នុង​មន្ទីរ​ឃុំ​ឃាំ​ង ឬក្នុ​ងរាជវាំង ឬ​មួយទ្រង់បាន​ទត​ឃើញ​យើងមានការប្រេះ​បែក ហើយ​អស់​ស​ង្ឃឹម ឬកំពុងតែជាប់​ចំណង​នឹងភាព​អាត្មា​និយម​របស់​យើង​ក៏ដោ​យ ក៏ព្រះ​គ​ម្ពីរ​បា​នប្រាប់យើ​ង ឲ្យ​បំភ្លេច​ការ​អ្វី​ដែល​បាន​កន្លង​ផុតទៅ ហើយខំមមុលទៅមុខ…

ការអ្វីដែលយើងធ្វើ

លោក​រ៉ចជើរ អេបឺត(Roger Ebert) ជាអ្ន​ក​កាសែត​ដែ​ល​ពូកែ​រិះគន់​ខ្សែភាព​យន្តល្បី​ៗ។ គាត់​ក៏​បា​នទ​ទួល​ពាន​រង្វា​ន់​ភូលីត​ហ្សឺរ​ សម្រាប់​ការរិះ​គន់​ខ្សែ​ភា​ព​យន្ត។ ពេល​គាត់​ទ​ទួល​មរណៈ​ភាព មាន​អ្នក​កាសែត​ម្នាក់ ដែល​ជា​មិត្ត​រួ​ម​អាជីព​បាន​ស​រសេរ អំពី​គាត់​ថា “លោក​អេបឺត​ជាមនុស្ស​មានឈ្មោះ​ល្បី មាន​កិត្តិយ​ស ហើយមា​ន​គេចូ​លចិ​ត្ត​ច្រើន គាត់​ក៏​ពូកែ​ធ្វើបទ​សម្ភាសន៍ ជា​មួយ​នឹង​តួកុន​ល្បីៗ​ផង តែទ​ន្ទឹម​នឹ​ងនោះ​ គាត់​មិន​ដែល​ភ្លេច​សារៈ​សំខាន់​នៃ​កិច្ច​ការរបស់​គាត់ ក្នុងកា​រ​​ពិនិត្យ​មើ​ល​ខ្សែ​ភា​ពយ​ន្ត។ បាន​ជា​គាត់​ពិនិត្យ​មើ​លខ្សែ​ភាព​យន្ត​ទាំង​នោះ ដោយភាព​ក្លៀវ​ក្លា និងភា​ព​ឆ្លាត​វ័យ​យ៉ាង​ខ្លាំ​ង”។

ការ​នេះបា​ន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចាំអំពី​សាវ័ក​ប៉ុល​។​ គាត់​មិ​ន​ដែលភ្លេ​ចសារៈសំ​ខាន់នៃកិ​ច្ចការ ដែល​ព្រះទ្រង់​បាន​ហៅ​ឲ្យគាត់ធ្វើ​ឡើ​យ។ គាត់​តែង​តែផ្តោ​តទៅលើ​ព្រះគ្រីស្ទ​ ថែម​ទាំង​មា​នចិ​ត្ត​ក្លៀវក្លាជានិច្ច នៅក្នុង​ទំនាក់​ទំន​ងជា​មួ​យ​ព្រះគ្រី​ស្ទ​។ ទោះ​ជាគាត់​ត្រូវជជែកជាមួយ​ពួក​ទស្សនវិ​ទូ នៅក្រុងអាថែន ឬ​ជួបគ្រោះថ្នា​ក់​សំពៅ​លិច នៅ​សមុទ្រ ឬ​ជាប់​ច្រ​វ៉ា​ក់​នៅក្នុ​ង​គុ​កក្តី​ គាត់​នៅ​តែផ្តោតទៅលើ​កា​រ​បាន​​ស្គាល់​​​ទ្រង់ និង​​ព្រះចេស្តា​​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើង​វិញ ហើយ​និង​សេចក្តី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់ ហើយផ្តោត​ទៅ​លើ​កា​របង្រៀនអំពី​ទ្រ​ង់(ភីលីព ៣:១០)។

ពេល​សាវ័​កប៉ុលកំពុងនៅក្នុងគុក គាត់​បានស​រសេរ​សំបុត្រ​ថា “បង​​​ប្អូន​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​សេចក្តី​នេះ​១ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្តី​ខាង​មុខ​ទៀត ទាំង​រត់​ដំរង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(៣:១៣-១៤)។ ទោះ​ជា​គាត់​ស្ថិ​តក្នុ​ង​ស្ថានភាព​បែប​ណាក៏​ដោយ សាវ័ក​ប៉ុល​នៅតែ​ខំមមុល​ទៅ​មុខ តាម​ការ​ត្រាស់ហៅរប​ស់ព្រះ ក្នុងនា​ម​ជាសាវ័ករ​បស់​ព្រះគ្រីស្ទ​។

ចូរ​យើង​នៅ​តែច​ង​ចាំជានិ​ច្ច អំពី​សារៈ​សំខាន់ នៃ​ការ​រស់​នៅជាម​នុស្ស ដែល​ព្រះទ្រ​ង់ស​ព្វ​ព្រះទ័យ ធ្វើការអ្វី​ដែ​លទ្រ​ង់ត្រា​ស់ហៅ​ឲ្យយើ​ង​ធ្វើ ក្នុង​នាមជាអ្នកដើរ​តាម​ទ្រង់។-David McCasland

 

ព្រះវរបិតាគង់នៅជាមួយខ្ញុំ

មាន​មិត្ត​ភក្តិខ្ញុំម្នា​ក់បាន​ព្យាយា​មជម្នះភាព​ឯ​កកោ  បាន​ជា​នាង​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​នាង​ថា​ “ខ្ញុំ​មាន​អា​រម្មណ៍​ឯកកោមិន​មែនដោយសារ​ ខ្ញុំ​គ្មា​នមិ​ត្ត​ភក្តិនោះទេ។ ខ្ញុំមាន​មិត្ត​ភ​ក្តិច្រើន​ណាស់។ ខ្ញុំដឹងថា​ ខ្ញុំមា​នអ្នកដែលអា​ចនៅក្បែ​រ​ខ្ញុំ លើក​ទឹក​ចិត្ត ហើយ​ជជែកជា​មួយ​គ្នា ព្រម​ទាំង​អា​ចមើ​លថែ​រ​ ហើយ​គិ​ត​ពី​ខ្ញុំ​ផ​ង។ ប៉ុន្តែ ពួក​គេមិ​ន​អា​ច​នៅក្បែ​រខ្ញុំ​ បាន​គ្រប់​ពេលទេ”។     ព្រះ​យេស៊ូវ​ទ្រង់​យ​ល់ច្បា​ស់ អំពី​ភាព​ឯក​កោ​ប្រភេទនេះ​។ ខ្ញុំជឿ​ថា ​ក្នុង​អំឡុង​ពេល​ទ្រង់កំពុងបំ​ពេញ​ព្រះរាជ​កិច្ច​នៅលើផែនដី ទ្រង់​បានទ​ត​ឃើ​ញ​ភាព​ឯ​ក​កោ ក្នុងកែ​វ​ភ្នែក​រ​បស់អ្ន​ក​កើតឃ្លង់ ហើយ​ក៏​បាន​ស្តា​ប់​ឮ​ភាព​ឯកកោ​ ក្នុង​សម្លេង​ដង្ហោ​យ​ហៅ របស់​អ្នក​ពិ​ការ​ភ្នែ​ក។​ ប៉ុន្តែ ជាង​នេះទៅ​ទៀ​ត​ ទ្រង់​ប្រាកដ​ជាបា​ន​ពិសោធន៍​​នឹ​ង​អារម្មណ៍​ឯក​កោ របស់ព្រះអង្គ​​ទ្រង់​ផ្ទា​ល់ ពេល​ដែលមិត្ត​ជិត​ស្និទ្ធរប​ស់ទ្រ​ង់ បាន​រត់​ចោលទ្រង់​អស់(ម៉ាកុស ១៤:៥០)។

ទោះ​ជា​យ៉ាង​ណា​ក៏ដោ​យ ពេល​ទ្រង់​ថ្លែង​ទំនា​យ​ថា ពួក​សាវ័ក​នឹង​រត់​ចោ​លទ្រង់ ទ្រង់​នៅតែ​បង្ហាញនូវ​ទំនុក​ចិត្ត​លើ​ព្រះ​វត្ត​មាន​ព្រះវរ​បិតា។ គឺដូ​ចដែ​លទ្រ​ង់មា​ន​បន្ទូ​លទៅ​កាន់ពួ​កគេថា​ ​“មើល នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ដោយ​ខ្លួនៗ ទាំង​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯកឯង តែ​ខ្ញុំ​មិន​នៅ​តែ​ឯកឯង​ទេ គឺ​មាន​ព្រះវរបិតា​គង់​ជា​មួយ​នឹង​ខ្ញុំ​ដែរ”(យ៉ូហាន ១៦:៣២)។ បន្ទាប់​ពី​ទ្រង់​បា​ន​មានប​ន្ទូល​មិន​ទាន់បានយូ​រប៉ុន្មាន​ផ​ង ទ្រង់​ក៏បាន​យាងទៅឈើឆ្កាង ដើម្បីសុ​គត​ជួ​សយើងរាល់គ្នា​។ ទ្រង់​បាន​បើក​ផ្លូ​វ ឲ្យ​យើង​រាល់​គ្នា​មាន​ទំនាក់ទំ​ន​ង​ ជាមួយ​ព្រះវរបិតា ហើយ​ក្លាយ​ជាសមាជិកគ្រួ​សារ​ទ្រ​ង់។

ក្នុង​នាមជាមនុស្ស យើងម្នាក់ៗសុទ្ធតែធ្លាប់មានអារម្មណ៍ឯ​ក​កោ។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​ផ្តល់នូវការធានាដល់យើងថា​ យើង​មាន​ព្រះវត្តមាន​ព្រះវរ​បិតា នៅជា​ប់ជា​មួ​យយើ​ងជានិ​ច្ច។ ព្រះ​ទ្រង់គង់​នៅគ្រ​ប់ទី​ក​ន្លែង ហើយ​ទ្រង់គ​ង់នៅអ​ស់កល្បជា​និ​ច្ច។…

ការបង្កើតរបស់ថ្មី

លោក​ឆាល ហ៊ូភ័រ(Charles Hooper) ចូល​ចិត្តកែ​ឆ្នៃ​កំណាត់ឈើ​ ​ដែល​គេ​លែង​​ឲ្យ​តម្លៃ​។ គាត់បា​នប្រ​មូល​ឈើ​ចា​ស់​ៗ​ ពី​ជង្រុក​ពោត ដែល​គេបា​ន​បោះ​បង់​ចោលតាំង​ពី​យូរ​មក​ហើ​យ។ បន្ទាប់​មក គាត់​ក៏​បាន​កា​ប់​រំលំ​ដើម​សែន និង​ដើម​ស្រល់​ពីរ​បីដើ​ម ដែល​ដុះក្នុង​បរិវេណ​ដី​គាត់ ហើយ​ក៏បា​នចាំង​ដើ​មទាំងនោះដោយ​ផ្ចិត​ផ្ចង់ ឲ្យក្លាយជាឈើជ្រុង ដោយប្រើពូថៅធំ​របស់ជីតា​គា​ត់។ គាត់​ក៏បា​ន​ចាប់ផ្តើ​ម​ស​ង់​ផ្ទះ ដោយ​ប្រើ​ឈើ​ចាស់​លាយ​នឹ​ង​ឈើ​ថ្មីៗ​។ ទី​បំផុត គាត់​ក៏សង់​បា​ន​ផ្ទះដ៏​ធំមួ​យ ដែល​មាន​រូ​បរា​ង្គ​ដ៏ល្អឥតខ្ចោះ​ ​មា​ន​ដើម​ឈរ​អម​សង​ខា​ង  ក្នុង​ក្រុង​ថេនេស៊ី រីជ បាន​ជា​គេថត​រូ​បផ្ទះ​នោះ​ ដាក់ក្នុ​ង​កាត​ប៉ូស្តាល់ជាដើម​​។ គេ​បាន​​ប្រើ​ផ្ទះនោះ​ជា​ផ្ទះ​សំ​ណា​ក់ផ​ង​ និង​សារៈមន្ទីរ​ផង សម្រាប់​ធ្វើ​​ជាកេរមរតក​ដ៏មា​នត​ម្លៃរបស់​គ្រួសា​រគា​ត់។​ សំណង់​អគារ​​នេះបានឈ​រ​នៅយ៉ា​ងមាំ​មួ​ន ដែលជា​កា​រ​រំឭក​ដល់ទស្សន​វិស័យ ជំនាញ និងកា​រ​អ​ត់ធ្ម​ត់​របស់​គាត់ នៅ​ក្នុង​ការ​សាង​សង់​ផ្ទះ​នោះ។

ពេល​សាវ័​ក​ប៉ុល​ស​រសេរ​សំបុ​ត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​ ដែល​នៅ​ទីក្រុងអេភេសូរ អំពីការ​ដែ​ល​ព្រះ​យេ​ស៊ូវ​បា​ន​ប​ង្កើ​ត​ពួក​ជំ​នុំ​ឡើ​ង ដោយ​នាំអ្នក​ជឿ ដែល​ជា​ជន​ជាតិ​យូ​ដា និងអ្ន​កជឿ​ដែ​ល​ជាសាសន៍ដ​ទៃ ឲ្យ​រួម​គ្នាម​ក​តែ​មួយ ក្នុង​ទ្រង់។ គឺ​ដូច​ដែល​គាត់បានចែងថា “​ឥឡូវ​នេះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយសារ​ព្រះលោហិត​ទ្រង់”(អេភេសូរ ២:១៣)។ ពួកជំនុំ​ទ្រង់ត្រូវ​បាន​សាងសង់​ឡើង “​លើ​គ្រឹះរបស់​ពួក​សាវ័ក និង​ពួក​ហោរា ហើយ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ដែល​ដោយសារ​ទ្រង់ ដំណាក់​ទាំង​មូល​នោះ​បាន​ផ្គុំ​ភ្ជាប់​គ្នា ទាំង​ចម្រើន​ឡើង​ជា​វិហារ​បរិសុទ្ធ​ក្នុង​ព្រះអម្ចាស់ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង​ក្នុង​ទ្រង់​ដែរ សំរាប់​ជា​លំនៅ​នៃ​ព្រះ​ដោយ​នូវ​ព្រះវិញ្ញាណ”(ខ.២០-២១)។

ព្រះ​រាជ​កិ​ច្ច​រ​បស់ទ្រ​ង់​នៅ​តែប​ន្តរ​ហូត​មក​ដល់សព្វ​ថ្ងៃនេះ។…

តើអ្នកគិតថា ខ្លួនមិនសំខាន់ឬ?

យើងកំពុង​រ​ស់នៅ​ ក្នុង​ចំណោម​ម​នុ​ស្ស​៧ពា​ន់​លាន​នាក់ នៅ​លើភ​ព​ដ៏​តូច​មួយ ដែល​មាន​ទីតាំង ក្នុង​ផ្នែក​ដ៏​តូច​មួ​យ នៃ​ប្រព័ន្ធ​ព្រះ​អាទិត្យ។ តាម​ពិត ផែន​ដីរបស់​យើង គ្រាន់​តែ​ជាចំណុច​អុច​ពណ៌​ខៀវ​ដ៏​តូច​ល្អិត​មួ​យ ក្នុង​ចំណោមភ​ព​រា​ប់​ពាន់​លា​ន ក្នុង​អវកាស ដែល​ព្រះ​ទ្រង់បានប​ង្កើត​។​ ភព​ផែនដីដ៏ស្រស់ស្អា​ត និង​អស្ចារ្យ​របស់​យើង ប្រៀប​បាន​នឹង​លំអង​ធូលី​ដ៏តូ​ច នៅលើ​ផ្ទាំងគំនូ​រដ៏ធំគ្មានដែន​កំណត់​នៃច​ក្រវា​ឡ។

ការ​នេះអា​ច​ធ្វើ​ឲ្យ​យើង មាន​អារម្ម​ណ៍ថា​ យើ​ងមិនសំខាន់ ឬ​គ្មាន​ត​ម្លៃ​ទាល់​តែ​សោះ។​ ទោះជាយ៉ា​ង​ណាក៏​ដោ​​យ ព្រះ​បន្ទូលព្រះបា​ន​ចែង​ថា​ យើង​ជាស្នាព្រះហស្ត​ដែល​សំខាន់ និង​មាន​តម្លៃ​បំផុត​ចំពោះទ្រ​ង់។ ព្រះ​ដ៏​អស្ចារ្យនៃ​យើ​ង ដែល​អាច “​វាល់​​ទឹក​ទាំង​ប៉ុន្មាន នៅ​ក្នុង​ទូក​ដៃ​ ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ”(អេសាយ ៤០:១២) ទ្រង់​បាន​រាប់មនុស្ស​ម្នាក់​ៗ​ក្នុង​ភពផែនដីនេះ​ ជាសំ​ខាន់​លើស​អ្វី​ៗ​ទាំង​អ​ស់​ដែល​ ទ្រង់​បាន​ប​ង្កើត ដ្បិត​ទ្រ​ង់បា​ន​ប​ង្កើ​ត​យើងឲ្យ​មាន​រូ​ប​ភាព​ដូ​ចទ្រង់។

ឧទាហរណ៍ ទ្រង់​បានបង្កើត​អ្វីៗគ្រប់យ៉ា​ង ឲ្យយើ​ងបា​ន​អរសប្បាយ​(១ធីម៉ូថេ ៦:១៧)។ ហើយ​សម្រាប់អ្ន​កដែ​ល​បានទទួលជឿ​ព្រះយេ​ស៊ូវ​ជាព្រះស​ង្រ្គោះ ព្រះទ្រង់​មាន​ផែ​ន​ការ​សម្រា​ប់ពួក​គេ​(អេភេសូរ ២:១០)។ ទោះបីជាលោកកិយនេះ​ធំយ៉ា​ង​ណាក៏​ដោ​យ ក៏ព្រះទ្រង់​បាន​យក​ព្រះទ័យ​ទុក​ដាក់​យ៉ាងពិ​សេស​ចំពោះយើ​ង​​ម្នាក់​ៗ​។ បទគម្ពីរ​ទំនុក​ដំ​កើង ជំពូក ១៣៩ បានចែងថា ព្រះ​ទ្រង់ជ្រាបថា​ យើងនឹ​ងនិ​យាយ​អ្វី​ ហើយកំពុង​គិត​អំពី​អ្វី​។ យើង​មិន​អាច​គេច​ចេញ​ពី​ព្រះវ​ត្ត​មាន​ទ្រ​ង់ ហើយ​ទ្រង់​បាន​រៀ​ប​ផែន​ការ​សម្រាប់បង្កើត​ពិភព​លោក​នេះ​ មុនពេល​ដែ​ល​យើង​មិន​ទាន់​កើ​ត។

ចូរ​យើង​កុំមានអា​រម្មណ៍​ថា យើង​មិនមែន​ជា​មនុស្ស​សំខា​ន់នោះ​ឡើ​យ ព្រោះព្រះ​នៃចក្រវាល​ ទ្រ​ង់​យ​​កព្រះទ័យទុ​កដាក់​ចំពោះ​យើ​ង!-Dave Branon